- WAN គឺជាប្រព័ន្ធណែតវឺក ដែលពង្រីលើ ទីតាំងភូមិសាស្រ្តធំទូលាយ
- ជាទូទៅ ប្រព័ន្ធណែតវឺក WAN ត្រូវបានប្រើដើម្បីភ្ជាប់រវាង ប្រព័ន្ធ ណែត វឺកតំបន់ LAN ជាច្រើនតាមក្រុមហ៊ុន ស្ថាប័ន អង្កការ….។
- ក្រុមហ៊ុនមិនមាន WAN ផ្ទាល់ខ្លួន ប៉ុន្តែវាតែងតែ ភ្ជាប់ WAN ពីសេវា ផ្គត់ផ្គង់ “Service
Provider”
- CPE គឺជាសៀគ្វី ឬឧបករណ៍ដែលស្ថិតនៅខាង customer ឧទាហរណ៍ ដូចជា router, computer ។ល។
Demarcation point
- គឺជាចំណុតស្ថិតនៅ សេវាអ្នកផ្គត់ផ្គង់ ទទួលខុសត្រូវបញ្ចប់ ហើយ អតិថិជន ទទួលខុស ត្រូវចាប់ផ្តើម
Local loop
- គឺជាការភ្ជាប់ physical link ដែលភ្ជាប់រវាង demarcation point និងព្រំដែនសេវា អ្នក ផ្គត់ផ្គង់។
DCE (Data Communication Equipment)
- DCE គឺជាឧបករណ៍មួយ ដែលផ្តល់សញ្ញា “clock signal” សម្រាប់ DTE
- DCE អាចជា “CSU/DSU” ក្នុងករណីវា ជាឧបករណ៍សៀគ្វីឌីជីថល ឧទាហរណ៍ ដូចជា “T1 circuit” ឬវាអាចជា “modem” ក្នុងករណី ដែលឧបករណ៍ analog ដូចជាខ្សែទូរស័ព្ទ។
DTE(Data Terminal Equipment)
- ប្រភេទ interface របស់ router ដែលភ្ជាប់ទៅ DEC គឺជា DTE មួយ វាចាប់យក សញ្ញា ម៉ោង ពី DCE។
CSU/DSU (Channel Service Unit/Data Service Unit)
- វាគឺជាឧបករណ៍ DCE ដែលផ្តល់ម៉ោងសម្រាប់ DTE និងភ្ជាប់ទៅសៀគ្វី ឌីជីថល។
Modem
- វាគឺជាឧបករណ៍ DCE ផ្តល់ម៉ោងសម្រាប់ DTE ហើយភ្ជាប់វាទៅបន្ទាត់ analog មួយ
- ឧបករណ៍ដែលប្តូរ សញ្ញាដែលមកឆ្លងតាមបន្ទាត់ analog ទៅជា ព័ត៌មាន ឌីជីថល ហើយជា decode ឌីជីថល ហើយប្តូរទៅជាសញ្ញាអាចបញ្ជួនបញ្ជួនលើបន្ទាត់ analog។
19.2 ប្រភេទ ការភ្ជាប់ WAN មានប្រភេទការភ្ជាប់ WAN ជាច្រើន ដែល អាចប្រើក្នុង ប្រព័ន្ធ ណែតវឺក WAN ភ្ជាប់ទៅរវាងណែតវឺក អតិថិជន។
19.2.1 Leased Line
- វាគឺចា dedicated connection រវាង customer network ហើយវា ឆ្លងកាត់ WAN network ដែលត្រូវបានផ្គត់ផ្គង់ដោយសេវាអ្នកផ្គត់ផ្គង់។ – គុណសម្បត្តិ Leased line គឺជាគុណភាពខ្ពស់របស់វា។
- គុណវិបត្តិ Leased line គឺវាមានតម្លៃថ្លៃ ហើយការភ្ជាប់វាមានកំណត់។
19.2.2 Circuit switching
- ផ្លូវ dedicated ត្រូវបានបង្កើតគ្រាន់តែក្នុងពេលមួយ កាលណា ណែតវឺកអតិថិជន ត្រូវការ ទំនាក់ ទំនងជាមួយផ្សេងទៀត។
- អតិថិជន ត្រូវបានគិតលុយ ដោយផ្អែកលើការប្រើប្រាស់ មិនមែន ចំនួនសរុបទិន្នន័យ ផ្ញើ។
- គុណសម្បត្តិ circuit switching វាមានសមត្ថភាព ពីព្រោះវាជាផ្លូវ អតិថិជន dedicated ដូច្នេះវាមានល្បឿនថេរ។
- គុណវិបត្តិ circuit switching វាមានល្បឿនយឺត។
9.2.3 Packet switching
- ផ្លូវនេះ អាចចែកចាយជាមួយ ចរាចរណ៍ផ្សេងទៀតពី អតិថិជន ផ្សេងទៀត។
- នៅក្នុង Packet switching អតិថិជនត្រូវបានគិតលុយ ផ្អែកលើ ចំនួន ទិន្នន័យសរុប ដែល វាត្រូវបានបញ្ជួន។
- គុណសម្បត្តិ Packet switching វាទាប បើធៀបជាមួយ leased line ហើយវាអាចផ្តល់ ល្បឿន ទិន្នន័យ ខ្ពសធៀប និង circuit switching។
- គុណវិបត្តិ Packet switching វាមានលក្ខណ:សាមញ្ញាំ ក្នុងការ អនុវត្តន៍ ក្នុង ណែតវឺក សេវាអ្នកផ្តល់។
19.3 HDLC និង PPP protocol
- HDLC និង PPP protocol គឺត្រូវបានប្រើក្នុងករណីដែលអតិថិជន កំពុងប្រើភ្ជាប់ point-to-point ភ្ជាប់រវាងណែតវឺក។
- HDLC និង PPP protocol កំពុងធ្វើការក្នុងស្រទាប់ data link layer។
19.3.1 HDLC (High Level Data Link Control) protocol
- HDLC គឺជា protocol ដែលត្រូវបានប្រើ ជា default លើ serial interface របស់ router
- HDLC គឺជាកម្មសិទ្ធ protocol នេះមានន័យថា យ៉ាងហោចណាស់ មាន router របស់ អ្នក ទាំងអស់ ដែលមាន vendor ដូចគ្នា លោកអ្នក នឹងមិនមានសមត្ថភាពដើម្បីប្រើ protocol នេះ។
19.3.2 PPP (Point-to-point Protocol)
- PPP គឺមិនមែន protocol វាមានន័យថា ប្រសិនបើលោកអ្នកមាន router ច្រើនខុសគ្នាពី vendor លោកអ្នកនឹងប្រើ PPP។
- PPP ប្រើ NCP (Network Control Protocol) ដើម្បីអនុញ្ញាតអោយ ប្រើ network layer ខុសគ្នា។
PPP ផ្គត់ផ្គង់ជំរើសខាងក្រោម (មិនផ្គត់ផ្គង់ដោយ HDLC)
Authentication: បណ្តាល router កំណត់ជាមួយអ្វីមួយ មុនពេលបង្កើតការភ្ជាប់។ មានពីរ វិធីAuthentication អាចប្រើ PAP និង CHAP។
Multilink: router អាចពិចារណា physical interface ជាច្រើន ដូចជា logical interface មួយ ឧទារណ៍ router មួយមានបីខ្សែ 2Mbps យើងអាចដំឡើងវា ដល់ទៅ 1ខ្សែដែលមាន 6Mbps។
Compression: router បំណែន frame ផ្ញើដើម្បីដំឡើងការភ្ជាប់។
Error detection: router អាចស្គាល់ error ក្នុងពេលការបញ្ជួន frame។
19.4 ការដំឡើង PPP ដើម្បីដំឡើង PPP លើ interface របស់ router មួយយើងប្រើបញ្ជា command ដូចខាងក្រោម:
Router(config)#interface interface
Router(config)#encapsulation ppp
ការកំណត់ PPP Authentication
ឧបមាថា យើងមាន router ពីរត្រូវការកំណត់ជាមួយផ្សេងទៀត។ យើងនឹងដំឡើង router ពីរដូចខាងក្រោម:
យើង ប្រើ បញ្ជា command ខាងក្រោមដើម្បីដំឡើង authentication router
Router(config)#username peer hostname password password
Router(config)#interface interface
Router(config)#ppp authentication {PAP | CHAP}
PAP: Password ត្រូវបានផ្ញើទៅទម្រង់ជាអក្សរ
CHAP: មានសុវត្ថិភាពច្រើនជា PAP វាមានបី វិធី authenticationក្នុងរូបខាងលើ ដើម្បី ដំឡើង router ដើម្បីកំណត់ authenticate ជាមួយផ្សេងទៀត។
ការដំឡើងរបស់ Router1
Router(config)#username Router2 password 123abc
Router(config)#interface ser 0/0
Router(config-if)#ppp authentication CHAP
ការដំឡើងរបស់ Router2
Router(config)#username Router1 password 123abc
Router(config)#interface ser 0/0
Router(config-if)#ppp authentication CHAP
19.5 Frame Relay (FR)
- Frame Relay (FR) គឺជាបច្ចេកវិជ្ជា packet switching វាត្រូវបានប្រើ ក្នុង ប្រព័ន្ធណែតវឺក របស់សេវាផ្គត់ផ្គង់។
- Frame Relay (FR) បច្ចេកវិជ្ជាដែលមានសមត្ថភាពខ្ពស់
19.5.1 Virtual Circuits
- Frame Relay (FR) អាចផ្តល់ VC(Virtual Circuit) មួយរវាង ប្រព័ន្ធ ណែតវឺកអតិថិជន customer network ដូច្នេះ អតិថិជនមានអារម្មណ៍ ចូល ចិត្តការភ្ជាប់ dedicated ឬ leased line រវាងប្រព័ន្ធវឺក។
PVC (Permanent Virtual Circuit) គឺជា virtual circuit ដែល មានស្រេចរវាង ប្រព័ន្ធ ណែតវឺក អតិថិជន customer network ដែលតែងតែប្រើក្នុងការទំនាក់ទំនងរវាង ប្រព័ន្ធ ណែតវឺក អតិថិជន customer network។
SVC (Switched Virtual Circuit) គឺជា virtual circuit
19.5.2 DLCI
- DLCI (Data Link Connection Identifiers) កំណត់អត្តសញ្ញាណ PVC ទៅ interface DTE របស់អតិថិជន។
- គ្រប់ sub-interface និងផ្តល់អោយ DLCI ដែលត្រូវបានបង្ហាញទៅ PVC វាប្រើ។
- អ្នកផ្គត់ផ្គង់ផ្តល់សេវា DLCI នៃ PVC ទៅអតិថិជន។
19.5.3 LMI LMI (Local Management Interface) ត្រូវបាន បង្កើត ដែលប្តូរព័ត៌មាន នៃ virtual circuit អតិថិជនរបស់ router (DTE) និងសេវាអ្នកផ្គត់ផ្គង់របស់ឧបករណ៍ DCE។
19.6 FR congestion control
19.6.1 CIR និង Access Rate
- កាលណាអតិថិជន ទាក់ទង ជាមួយអ្នកផ្តល់សេវា ដើម្បីភ្ជាប់រវាង ប្រព័ន្ធណែតវឺក អតិថិជន ដែលមានតម្លៃពីរ CIR និង access rate។
- CIR (Committed Information Rate) គឺជាតម្លៃ bit ដែលត្រូវបាន ធានាដោយ អ្នកផ្គត់ ផ្គង់ បានផ្ញើទៅអោយ ការភ្ជាប់របស់អតិថិជន។
- Access rat គឺតម្លៃអតិបរិមា bit rate ដែលអាចប្រើដោយអតិថិជន។
19.6.2 DE (Discard Eligibility)
- DE( Discard Eligibility) គឺជា bit មួយនៅក្នុង FR header។
- កាលណាអតិថិជន ប្រើប្រាស់ CIR ក្នុងការភ្ជាប់ ហើយចាប់ផ្តើមផ្ញើ frame លើ CIR ពេលនោះ DE bit នៅក្នុង frame ទាំងនោះ នឹង បង្កើត។
- កាលណាមាន ការស្ទះក្នុងប្រព័ន្ធណែតវឺក នៃសេវាអ្នកផ្តល់ FR Switch ក្នុងសេវា ណែតវឺក អ្នកផ្តល់ និង បោះបង់ចោល frame ដែលមាន DE bit។
16.6.3 FECN និង BECN
- FECN (forward explicit congestion notification) និង BECN (Backward explicit congestion notification) ដែលមានពីរ bit ក្នុង FR header។
- កាលណាមាន congestion នៅក្នុង ប្រព័ន្ធណែតវឺកសេវា អ្នកផ្គត់ផ្គង់។ FR Switch នឹង បង្កើត FECN bit បញ្ជួនឆ្ពោះទៅ destination DTE។
- កាលណាមាន congestion ក្នុង ប្រព័ន្ធណែតវឺកសេវា អ្នកផ្គត់ផ្គង់។ FR Switch នឹង បង្កើត BECN bit បញ្ជួនឆ្ពោះទៅ ប្រភព DTE។
19.7 ការដំឡើង FR
- ដំបូង យើងបានបែងចែក ser0 ជា physical interface ទៅក្នុងពីរ logical sub-interface (ser0.1, ser0.2)។
- កាលណា យើងដំឡើង ser0.1 sub-interface ដើម្បីប្រើ PVC_1 (DLCI=100) ដើម្បីភ្ចាប់ទៅ router របស់ branch 1។
- កាលណា យើងដំឡើង ser0 sub-interface ដើម្បីប្រើ PVC_2 (DLCI=200) ដើម្បីភ្ជាប់ទៅភ្ចាប់ទៅ router របស់ branch 2។
- ប្រើបញ្ជា command ដូចខាងក្រោមដើម្បីបង្កើតការដំឡើង
Router(config)#interface ser0
Router(config-if)#encapsulation frame-relay
Router(config-if)#no shutdown
ដើម្បីនាំ interface ឡើង
Router(config-if)#interface ser0.1 point-to-point
បង្កើត ser0.1 sub-interface ហើយកំណត់ប្រតិបត្តិការ ក្នុង point-to-point mode
Router(config-subif)#ip address 100.1.1.1 255.255.255.0
Router(config-subif)#frame-relay interface-dlci 100
ដើម្បីបង្កើត ser0.1 ប្រើ PVC_1 ភ្ជាប់ទៅ router សាខា 1
Router(config-subif)#interface ser0.2 point-to-point
បង្កើត ser0.2 sub-interface ហើយកំណត់ ប្រតិបត្តិការរបស់វាក្នុង point-to-point mode
Router(config-subif)#ip address 200.1.1.1 255.255.255.0
Router(config-subif)#frame-rely interface-dlci 200
ដើម្បីបង្កើត ser0.1 ប្រើ PVC_2 ដើម្បីភ្ជាប់ទៅ router សាខា 2។
The Shops At The Shops at The Shops At The Shops At The Shops At The
ReplyDeleteFind the best The Shops 광주광역 출장안마 At The Shops At The Shops At 동두천 출장샵 The Shops At 청주 출장안마 The Shops At The Shops 제주 출장마사지 At The Shops 구리 출장마사지 At The Shops At The Shops at The Shops At The Shops At The