4.1.1 ប្រភេទកាបខុសគ្នា
ក. កាប Unshielded Twisted Pair (UTP) កាប UTP រួមមាន ៨ខ្សែ គ្រប់ខ្សែ វិញ ចូលគ្នាពីរៗ ដែលគេហៅថា គូ ដូច្នេះ កាប UTP មានបួនគូ។ គ្រប់គូ រួម មានពីរខ្សែ ដែល ខ្សែនីមួយៗ មានពណ៌ពិតប្រាកដ៍ និងផ្សេងទៀតមានពណ៌លាយជាមួយ ពណ៌ស ៨ខ្សែ នៃកាប UTP មានពណ៌ដូចខាងក្រោម: ត្នោត សត្នោត ខៀវ សខៀវ ទឹកក្រូច សទឹក ក្រូច បៃតង និងសបៃតង។ ក្បាលកាប UTP ត្រូវបានហៅថា “RJ45” ដែលមាន ៨pin គ្រប់ pin ភ្ជាប់ទៅមួយនៃខ្សែកាប។ កាប UTP ធម្មតាសម្រាប់តបណ្តាញ ណែតវឺក LAN នៅ ខាងក្នុងដែល មិនមានប៉ះសំណើម ប៉ះកាំរស្មើ ពន្លឺ។ កាបគូ មានមុខងារជាច្រើន សរសៃ ខ្សែកាបវិញ ជាមួយគ្នា ជាគូៗ ជួនពេលខ្លះប្រើប្លាស្ទីចរុំព័ទ្ធ ខ្សែគូ ដែល គេ អោយឈ្មោះថា shielded twisted-pair (STP) លោកអ្នកអាចមើល ឃើញ ប្រភេទកាប នេះក្នុងការដំឡើងប្រព័ន្ធ Token Ring ។ កាបម្យ៉ាងទៀត ដែលហៅថា unshielded twisted-pair (UTP) កាប UTP គឺប្រើក្នុង Ethernet (10Base-T, 100Base-TX …) ឬប្រព័ន្ធប្រព័ន្ធណែតវឺក star ។
ប្រភេទកាបដែលប្រើប្រាស់សព្វថ្ងៃនេះនិងហេតុផលដែលនិយមប្រើ :
-វាមានតម្លៃថោកជាងប្រភេទកាបផ្សេងទៀត
-វាងាយស្រូលក្នុងការដំឡើង
-វាអនុញ្ញាតការបញ្ជូនមានល្បឿនលឿន ដែលប្រើក្នុងរយ:ពេលដប់ឆ្នាំគន្លងមក។
Cat 1 មានពីរគូរ twisted wire (បូនសរសៃ) សំរាប់ការបញ្ជូន សំលេង (មិនប្រើសំរាប់ ការបញ្ជួន ទិន្នន័យ) ជាប្រភេទដែលចាស់ជាង UTP គឺជាស្តង់ដាកាប ដែលប្រើសំរាប់ ប្រព័ន្ធណែតវឺក នៅ អាមេរិច ខាងត្បូង ។ កាប POTS ដែលប្រើសំរាប់ Public Switched Telephone Network (PSTN) ផ្គត់ផ្គង់ប្រេកង់ 1MHz។
Cat 2 មានបួនគូរ twisted wire (ប្រាំបីសរសៃ) មានល្បឿន រហូតដល់ 4Mbps ការកំណត់ ប្រេកង់គឺ 10MHz។
Cat 3 មានបួនគូរ twisted wire pairs (ប្រាំបីសរសៃ) អនុញ្ញាតការបញ្ជូនឡើងដល់ ប្រេកង់ 16MHz ជាប្រភេទកាបដែលគេនិយមជ្រើសរើស ប្រើនៅពាក់កណ្តាលឆ្នាំ 1980 ប៉ុន្តែឥឡូវនេះ ប្រើសំរាប់ឧបករណ៍ទូរគមនាគមន៍
Cat 4 មានបួនគូរ twisted wire (ប្រាំបីសរសៃ) និងមានប្រេកង់ 20MHz ។
Cat 5 មានបួនគូរ twisted wire (ប្រាំបីសរសៃ) ប្រេកង់នៃការបញ្ជូន ប្រេកង់ 100MHz ។
Cat 5e មានបួនគូរ twisted wire (ប្រាំបីសរសៃ) មាន ប្រេកង់ 100MHz សំរាប់ប្រើជាមួយ LAN Network អាចប្រើជាមួយ Gigabit Ethernet។
Cat 6 មានបួនគូរ twisted wire (ប្រាំបីសរសៃ) និងមាន ប្រេកង់ 250MHz ដែលក្លាយ ជាស្តង់ដា នៅឆ្នាំ 2002។
Cat 7 មានបួនគូរ twisted wire (ប្រាំបីសរសៃ) និងមានល្បឿន លឿន 10 Gbps ប្រេកង់ 600MHz ដែលក្លាយជាស្តង់ដា ។
Cat 7a មានប្រេកង់ឡើងដល់ 1000 MHz. CAT7a ត្រូវបានរចនាប្រើប្រាស់រួមមាន 40 Gigabit Ethernet, 100 Gigabit Ethernet។ តាមការសាកល្បង 40 Gigabit Ethernet ចំងាយ 50 ម៉ែត្រ និង 100 Gigabit Ethernet ចំងាយ 15 ម៉ែត្រ។
RJ-11 Connector RJ (Registered Jack) មានសំបកប្លាស្ទិច ក្បាល RJ-11 connector ប្រើសំរាប់ កាប ទូរស័ព្ទ telephone វាមានប្រាំមួយ pin តូចៗ ម្ជុល pin មិន ប្រើប្រាស់ ទាំង អស់ឡើយ។ ឧទាហរណ៍ ការភ្ជាប់ស្តង់ដាទូរស័ព្ទ telephone ដែលប្រើពីរ pin ក្នុងពេល ដែល ភ្ជាប់ជាមួយ DSL modem ប្រើបួន សរសៃ។
ប្រភេទកាបផ្សេងទៀត ដែលគេអាចប្រើដើម្បីភ្ជាប់រវាង ឧបករណ៍ចុង ត្រូវបានគេហៅថា “coaxial cable” ដែលបង្ហាញរូបខាងក្រោម:
ក្បាល BNC Connectors ក្បាល BNC connector ត្រូវបានប្រើសំរាប់ភ្ជាប់ជាមួយ coaxial និង 10Base2។ ក្បាល BNC connector រួមមាន barrel connector, T-connector និង terminator ដែលមាន រូប បង្ហាញខាងក្រោម terminator (ខាងលើ និងខាងក្រោម) និង T-connector (ខាងឆ្វេងនិងស្តាំ)។
ប្រភេទកាបអុបទិច Multimode និង
Singlemode គឺជាពីរប្រភេទកាប អុបទិច fiber ដែលប្រើរួម ។
កាបទាំងពីរនេះមានអង្កត់ផ្ចិត 125 micron ដែលជាអង្កត់ផ្ចិតខាងក្រៅ 125
micron គឺស្មើនិង 0.005 អ៊ីង។ ប្រភេទកាប Multimode
ប្រើពន្លឺកាំរស្មើឆ្លងកាត់កាប ដែល ហៅថា mode ។ កាបមាន ទំហំធំ (តែងតែប្រើ
62.5 micron តែជួនកាលប្រើ 50 micron) និងប្រើប្រភព LED ដែលមានរលក 850 និង
1300 nm សំរាប់ប្រើ LAN និង ប្រើ កាំ រស្មើឡាស៉ែ នៅ 850 និង 1310 nm
សំរាប់ប្រព័ន្ធណែតវឺក ដំណើរការមាន ល្បឿន gigabit ក្នុងមួយវិនាទីឬច្រើនជាង។
ប្រភេទ កាប អុបទិច Singlemode ដែលមាន ទំហំ កាបតូចប្រហែល 9 micron
វាប្រើសំរាប់ទូរស័ព្ទនិង ទូរទ្សសន៍ ខ្សែកាប CATV ជាមួយ ប្រភព កាំរស្មី
laser ក្នុង 1300 និង 1550 nm។ កាប Plastic Optical Fiber (POF) ដែល
មានកាបទំហំធំ (ប្រហែល 1mm) ដែលប្រើបានចំងាយជិតហើយមានល្បឿន
យឺតនៅពេលភ្ជាប់ជាមួយប្រព័ន្ធ network។ កាបអុបទិច ប្រភេទ Singlemode
fiber ដែលជា ប្រភេទកាបតូចប្រើកាំរស្មីពន្លឺ ដើម្បីបង្កើន bandwidth កំណត់
សំរាប់អនុវត្ត ប្រហែល 100,000 gigahertz ឬច្រើនជាង។ខាងក្រោមនេះរូបភាព Multimode
ស្តង់ដា
|
ប្រភេទកាប
|
ប្រវែងផ្គត់ផ្គង់អតិបរិមា |
10Base2 (thinnet) | Coaxial |
200m
|
10Base5(thicknet) | Coaxial |
500m
|
100BaseTX | UTP (Cat 5,6,7) |
100m
|
100BaseFX | Optical Fiber (multimode) |
400m
|
1000BaseT | UTP (Cat 5) |
100m
|
1000BaseSX | Optical Fiber (multimode) |
550m
|
1000BaseLX | Optical Fiber (Singlemode) |
10km
|
ផ្នែកទី១ វាកំណត់ ល្បឿនការភ្ជាប់
* ប្រសិនបើផ្នែកទឹ ១ គឺជា “10” នេះមានន័យថា ល្បឿននៃការភ្ជាប់គឺ 10Mbps (Ethernet connection)
* ប្រសិនបើផ្នែកទឹ ១ គឺជា “100” នេះមានន័យថាល្បឿននៃការភ្ជាប់គឺ 100Mbps (Fast Ethernet connection)
* ប្រសិនបើផ្នែកទឹ ១ គឺជា “1000” នេះមានន័យថាល្បឿននៃការភ្ជាប់គឺ 1000Mbps (Gigabit Ethernet connection)
ផ្នែកទី២ វាកំណត់បច្ចេកទេស modulation “Base” មានន័យថាស្តង់ដារ កំពង់ប្រើប្រាស់ “baseband modulation”
ផ្នែកទី៣ វាកំណត់ ប្រភេទនៃកាបដែលនឹងប្រើ
ពីការបង្ហាញពីមុន យើងអាចដឹងថា “100BaseFX” មានន័យថាការភ្ជាប់គឺជា “Fast Ethernet” និងប្រភេទកាបគឺចា កាប “Optical Fiber Multimode”
4.2 កាប UTP ក្បាលកាប UTP ត្រូវបានហៅថា “RJ45” ដែល “RJ45” មាន ៨ម្ជុល pin គ្រប់ pin នឹងភ្ជាប់ទៅ ខ្សែភ្លើងមួយនៃការ UTP។ មានបី វិធីភ្ជាប់សម្រាប់ កាប UTP ជាមួយក្បាលវា គ្រប់វិធីត្រូវបានប្រើ នៅក្នុងស្ថានភាពជាក់ស្តែង។ ខ្សែ UTP/STP ដែល ប្រើតភ្ជាប់ជាមួយឧបករណ៍ប្រព័ន្ធ Netwprk (Ethernet LAN)។
បីវិធី គឺ “Straight Through” , “Cross over” និង “Rolled”។
យើងអាច បែងចែក ឧបករណ៍ណែតវឺក នៅក្នុងពីរក្រុម ឬប្រអប់ដូចបង្ហាញរូបខាងលើ។ បណ្តា ឧបករណ៍ នៅក្នុងប្រព័ន្ធណែតវឺក គឺជាមួយនៃឧបករណ៍ Host (ឧទាហរណ៍ កុំព្យូទ័រ មួយ ឬម៉ាស៊ីន មេមួយ) Hub, Switch ឬ Router។ ដូចបង្ហាញរូបភាពខាងលើ យើង អាច បញ្ចូល host និង router ក្នុង ក្រុមដូចគ្នា ហើយយើងអាចបញ្ចូល Hub និង Switch នៅក្នុង ក្រុមផ្សេងទៀត។ ប្រសិនបើ យើង ចង់ភ្ជាប់រវាង ឧបករណ៍ពីរ ដែលមាន នៅក្នុង ក្រុម យើង ប្រើកាប “Cross over”។ ប្រសិនបើយើងត្រូវការ ភ្ជាប់ រវាងឧបករណ៍ពីរ ដែលមានក្នុងក្រុម ផ្សេងគ្នា យើងប្រើកាប “Straight Through”
ស្តង់ដាកាបមានពីរប្រភេទគឺ:ស្តង់ដា T568A និង ស្តង់ដា T568B ដែលតាមធម្មតាគេនិយមប្រើ ស្តង់ដា T568B ក្នុងការភ្ជាប់បណ្តាញណែតវឺក។
តារាងតំរៀបខ្សែតាមលំដាប់នៃពណ៌ TIA/EIA 568A
កឹបតាមលក្ខណ:ធម្មតា(Straight Through Cable)
ការកឹបខ្សែប្រភេទនេះសំរាប់ភ្ជាប់ពីកុំព្យូទ័រទៅ Hub ឬ Switch និងពី Hub ទៅ Switch ការតភ្ជាប់តាមលក្ខណ: Straight Through អ្នកអាចជ្រើសរើសយកខ្សែ ពីរប្រភេទមកប្រើគឺ T568A ឬ T 568B ។
សូមមើលរូបខាងក្រោម:ក្នុងកាប “Straight Through” ជើង pin ទីមួយក្នុងក្បាល connector ត្រូវបានភ្ជាប់ទៅ ម្ជុល pin ទឺ១ ក្នុងក្បាល connector ហើយការភ្ជាប់ដូចគ្នា សម្រាប់ម្ជុល pin នៅសល់ដូចបង្ហាញរូប ខាងក្រោម:
ក. Straight Through Cable: គេប្រើវាសំរាប់ ឧបករណ៍ផ្ទុយគ្នា។
ឧទាហរណ៍: Hub ទៅ Switch, Switch ទៅ Computer, រឺ Router ទៅ Computer។
ចំណាំ: ការតភ្ជាប់កាបស្រប Straight Through Cable មានន័យថា ក្បាលម្ខាងជា ស្តង់ដា TIA/EIA 568B និងម្ខាងទៀតក៏ជា ស្តង់ដា TIA/EIA 568B ដែរ។
ឧទាហរណ៍: Computer ទៅ Computer, Patch panel ទៅ Patch panel, Switch ទៅ Switch..។
ចំណាំ: ការតភ្ជាប់កាបខ្វែង Cross Over Cable មានន័យថា ក្បាលម្ខាងជា ស្តង់ដា TIA/EIA 568B និងម្ខាងទៀត ជា ស្តង់ដា TIA/EIA 568A ដែលផ្ទុយពីកាប ស្របខាងលើ។
ក. ខ្សែរណែតវឺក UTP (ខ្សែគូ) Cat 5, 5e ឬ 6( Cat 6 recommended)។
ខ. គ្រាប់កឹប (Connector) RJ45
គ. Boots
ឃ. ប្រដាប់កាត់ខ្សែ UTP (Cable Stripper)
ង. ប្រដាប់កឹបខ្សែ Network (Crimper)
ជំហានទី ១: យកស្រោមជ័រ (Boots) ស៊កចូលខ្សែ Network UTP របស់អ្នក តែបើអ្នកមិនដាក់វា សូមរំលងជំហាននេះ។
4.4 Ethernet Protocol ក្នុងស្រទាប់ Data link layer មុខងារនៃ Ethernet Protocol នៅក្នុងស្រទាប់ data link layer វាអាចភ្ជាប់ឧបករណ៍ ពីរក្នុង ប្រព័ន្ធណែតវឺក ដូចគ្នា អាចផ្ញើទិន្នន័យទៅ physical address និមួយៗ។ Physical address នៅក្នុង Ethernet protocol ត្រូវបានហៅថា “MAC address” ឧបមាថា យើងមានបី កុំព្យូទ័រ បានភ្ជាប់ជាមួយ hub ដូចបង្ហាញរូបខាងក្រោម:
ឧបមាថា “កុំព្យូទ័រ A” ត្រូវការផ្ញើទិន្នន័យ មួយចំនួនទៅ “កុំព្យូទ័រ B”។
ដើម្បីធ្វើការនេះ “កុំព្យូទ័រ A” នឹងផ្ញើ frame មួយដែលផ្ទុក MAC address របស់ “កុំព្យូទ័រ B” ដូចជា destination address។
Preamble គឺជាចរន្ត bit ដែលប្រើដោយប្រភព source និង destination ដើម្បីបង្កើត synchronization រវាងវា។
Length គឺជាប្រវែងនៃ frame ទាំងមូលក្នុង bytes។
Destination MAC address គឺជា MAC address នៃឧបករណ៍ destination
Source MAC address គឺជា MAC address នៃប្រភពឧបករណ៍
FCS (Frame Check Sequence) Ethernet ប្រើវាដើម្បីឆែក ប្រសិនបើមាន error ជាច្រើនក្នុង frame ដែលទទួលបានហើយវា និងច្រាលចោលប្រសិនបើ error ត្រូវបានរកឃើញ។
4.5 តើ MAC address គឺជាអ្វី? MAC (Media Access Control) address អាចហៅថា “physical address” ឬ “hardware address” ដែលអ្នកផលិតណែតវឺកកាត Network Interface Card (NIC) បានដាក់កូដបញ្ចូល MAC address លើគ្រប់កាត NIC ទាំងអស់។ គ្រប់កាត NIC មាន MAC address របស់វា។
ភាគច្រើនមាន 24bit (3bytes) តំណាងអត្តសញ្ញាណ ដែលមានកូនសម្រាប់ អ្នកផលិត នៃបណ្តាកាត NIC។
តិចបំផុតមាន 24bits (3bytes) អ្នកផលិតបានផ្តល់កូដអោយ ទៅកាត NIC។
MAC address table ផ្ទុកពីរជួរ “port number” និង “MAC address” ដូចបង្ហាញក្នុង រូបភាព ខាងក្រោម។
1. តើ Switch វាបង្កើត MAC address ដោយរបៀបណា?
ទោះជាយ៉ាងណាក៏ដោយ switch ទទួល frame លើ port របស់វា វានិងមើលទៅ ប្រភព MAC address ដែលមានស្រេចក្នុង frame នេះ ខណ:ដែលវា កត់ត្រាលើ MAC address នេះក្នុង តារាង MAC address វា រួមជាមួយ switch port ដែលទទួលបាន frame។
2. មានអ្វីកើតឡើង ប្រសិនបើ switch រកមិនឃើញ MAC address នៅក្នុង តារាង MAC address? ក្នុងករណីនេះ វានឹងបាត់ frame ចេញក្រៅ port ទាំងអស់ ដូច្នេះ ក្នុង ករណីនេះ វានឹងធ្វើការដូចជា Hub។
4.7 Collision Domain Collision Domain គឺជាក្រុមនៃឧបករណ៍ ដែលចែកចាយ មធ្យោបាយដូចគ្នា។ នេះមានន័យថា ឧបករណ៍ពីរនៃឧបករណ៍ទាំងនោះ ផ្ញើទិន្នន័យ ក្នុងពេលតែមួយ។
ឧបករណ៍ Hub មិនអាចបែងចែក Collision Domain ក្នុងរូបខាងក្រោម យើងមាន បីកុំព្យូទ័រ ដែលភ្ជាប់ទៅ hub មួយ កុំព្យូទ័រទាំងបីមាន Collision Domain ដូចគ្នា មាន ន័យ ថា ប្រសិនបើពីរនៃឧបករណ៍ បានផ្ញើទិន្នន័យក្នុងពេលតែមួយ Collision Domain និងកើតរវាងទិន្នន័យនោះ មិនមានឧបករណ៍នឹងទទួលទិន្នន័យ។
ឧបករណ៍ Switch អាចបែងចែក Collision Domain ក្នុងរូបភាពខាងក្រោម យើងមានបីកុំព្យូទ័រ ដែលភ្ជាប់ជាមួយ switch មួយ។
0 comments:
Post a Comment